vendredi 15 mai 2009

ខេត្តមាត់ជ្រូក

០១.នៅខេត្តមាត់ជ្រូកប្រវត្តិជូរចត់..ខ្មែរក្រោមត្រូវរដ្ឋបាលយួនអប្រិយ
ជន្លៀសម្ចាស់ផ្ទះខ្មែរទាំងប្រុសស្រី.....រួចហើយយកដីផ្ទះចំការស្រែ។
០២.លួចទ្រព្យសម្បត្តិភោគផលនានា.....វត្តខ្មែរក៏វារឹបអូសយកដែរ
យកសង់បន្ទាយទាហានយួនវេ..........ខ្មែររឹងត្រូវគេបាញ់ផ្ដាច់សង្ខារ។
០៣.ឆ្នាំដប់ប្រាំបួនរយចិតប្រាំបី.......យួនប្លន់យកដីក្នុងខេត្តនេះណា៎
រហូតឥល៉ូវខ្មែររស់ខ្លោចផ្សា....ព្រាត់ប្រាស់គ្រួសារដីស្រែស្នេហ៍ស្និត។
០៤.ខេត្តមាត់ជ្រូកដីកូសាំងស៊ីនអឺយ..អ្នកទុក្ខឥតស្បើយជួបតែភពងងឹត
កូនខ្មែរចាំចុះសុទ្ធជារឿងពិត........ហើយសូមរិះគិតរំដោះជាតិអឺយ៕

Aucun commentaire:

Enregistrer un commentaire