០១.កូសាំងស៊ីនមាតុភូមិខ្មែរក្រោមអឺយ.......យួនេលបអស់ហើយស្គាល់តែទុក្ខា
អ្នកក៏បាត់បង់ប្រពៃណីដូនតា................បាត់ទាំងសាសនាជាតិសាសន៍រលាយ។
០២.ធម្មជាតិព្រៃភ្នំល្អស្រស់បំព្រង........បក្សីទាំងហ្វូងស្រែកច្រៀងសប្បាយ
ចំណែកខ្មែរក្រោមកំព្រាអ្នកម្ដាយ..យួនសម្លាប់ពាយខ្មែរក្រោមខ្លោចផ្សា។
០៣.ដីកូសាំងស៊ីនមាតុភូមិកំសត់...............សហពន្ធសូមស្បថហើយសច្ចា
រួបរួមសាមគ្គីរំដោះខេមរា......................ដោយអហិង្សាមាគ៌ាល្អពិត។
០៤.ឱ!កូសាំងស៊ីនតើអ្នកដឹងទេ.............សហពន្ធរិះរេប្រឹងផ្ដោតគំនិត្យ
ប្ដឹងដល់អ៊ុនពោនូវរឿងរ៉ាវពិត..........ហើយទាមទារសិទ្ធខ្មែរម្ចាស់ដីហើយ៕
UNPO = អ៊ុនពោ
vendredi 15 mai 2009
Inscription à :
Publier les commentaires (Atom)
Aucun commentaire:
Enregistrer un commentaire