០១.គន់មើលជើងមេឃៗនៅសែនឆ្ងាយ..ខ្មែរក្រោមចាំម្ដាយៗគាត់ក្សិណក្ស័យ
ដោយយួនឫស្យានាំគ្នាប្រលៃ..ខ្មែរក្រោមប្រុសស្រីរស់នៅកំព្រា។
០២.ពឹងបារាំងសេសជួយខ្មែរឱយរស់..មិននឹកស្មានសោះគេនោះឫស្យា
គេចពីក្រពើទៅចូលមាត់ខ្លា....ហិនហោចខេមរាខ្មែរក្រោមរងកម្ម។
០៣.ចក្រពត្តិបារាំងនិងយួនឫស្យា..ព្រួតគ្នាធ្វើអាណានិគមកម្ម
នាំគ្នាជិះជាន់ធ្វើទារុណកម្ម...ខ្មែរក្រោមរងកម្មគ្រប់ពេលវេលា។
០៤.ឆ្នាំដប់ប្រាំបួនរយសែប្រាំបួន..នាថ្ងៃទីបួនខែមិថុនា
បារាំងសេសបានចុះហត្ថលេខា..ប្រគល់ខេមរាខ្មែរក្រោមឱយយួន។
តាមលំនាំបទ«ទឹកភ្នែកស្រីបារ»
samedi 23 mai 2009
Inscription à :
Publier les commentaires (Atom)
Aucun commentaire:
Enregistrer un commentaire