០១.បុផ្ផាព្រែកកំពង់ខ្ទឹងសំឡឹងគយគន់..........រកមើលតូចតន់ប្រុសគូសង្សារ
ម្ដេចមិនឃើញថ្លៃមកជួបស្ងួនភ្ងា.........បានណាត់ជួបគ្នានាតាមដងព្រែក។
០២.រងចាំប្រុសស្នេហ៍នឹកគឹតសព្វគ្រប់............ចាំលុះព្រលុបស្រាប់ឮសម្រែក
ខ្ញៀវខ្ញារអឺងអ័ព្ទដើរតម្រង់ព្រែក.......សំឡេងយួនស្រែកសម្លាប់ទាំងអស់។
០៣.នាងភ័យលាក់ខ្លួនពួនលួចសម្លឹង..ស្រាប់ឃើញព្រលឹងស្នេហ៍ដៃជាប់ខ្នោះ
យួនចាប់ខ្មែរចងចាស់ក្មេងកម្លោះ......នាងឃើញដូច្នោះសន្លប់ស្មារតី។
០៤.នាងភ្ញាក់ដឹងខ្លួនសួររកសង្សារ............ញាតិប្រាប់នាងថាកុំទន្ទឹងអី
ប្រុសជាសង្សារត្រូវយួនអប្រិយ..........ចាប់ចងជើងដៃទម្លាក់ព្រែកកំពង់ខ្ទឹង៕
samedi 18 avril 2009
Inscription à :
Publier les commentaires (Atom)
Aucun commentaire:
Enregistrer un commentaire