vendredi 17 avril 2009

សោកនាដ្យកម្មខ្មែរក្រោម

០១.យួនបានធ្វើអាណានិគមកម្ម.......ជិតបួនរយឆ្នាំមកលើខ្មែរក្រោម
វប្បធម៌សាសនាជាតិសាសន៍ទ្រុឌទ្រោម....ស៊ូទ្រាំរស់ក្រោមនឹមយួនអប្រិយ។
០២.យួនប្លន់យកផ្ទះដីស្រែចំការ.........បំបាត់សាសនាអក្សរប្រពៃណី
ដូរភូមិឃុំខ្មែរជាឈ្មោះយួនថ្មី..........ដូរស្រុកបុរីជាឈ្មោះយួនដែរ។
០៣.សោកនាដ្យកម្មមានសព្វសារពើ..យួនអនុវត្តន៍លើប្រជារាស្ត្រខ្មែរ
ចងខ្មែរបោះព្រែកជីកកប់ប្រាណខ្មែរ....ក្បាលទ្រដាំតែអុងយួនអណ្ណាម។
០៤.យួនកោះខ្មែរប្រជុំក្នុងជង្រុក....ចូលពេញបិទទុកចាក់សាំងដុតភ្លាម
កែនខ្មែរជីកព្រែករែកដីរហាម...............ជិតរួចយួនតាមបើកទឹកពាធា៕

Aucun commentaire:

Enregistrer un commentaire