០១.សោកនាដ្យកម្មខ្មែរជាល្បិចយួន..ខ្មែររៀនចេះក្បួនយួនចងក្រងច្បាប់
ចង់ឱយឈើងាប់ខ្មែរត្រូវជីកកាប់.........ឫសកែវទើបស្លាប់ឈើលេងដុះទៀត។
០២.ខ្មែរមួយចំនួនចេះច្បាប់នេះហើយ...មិននៅកន្តើយអនុវត្តន៍គ្រប់ស្នៀត
សម្លាប់ម៉ែឪបងប្អូនសាច់ញាតិ........បំផ្លាញទ្រព្យជាតិឥតគិតសៅហ្មង។
០៣.សូម្បីទារកក៏ត្រូវគេលត់.............ស្លាប់យ៉ាងរន្ធត់ចាប់បោកសំពង
ហាមការសិក្សាសនាជាតិផង..............បំពេញបំណងសាសន៍យួនឧបជ្ឈា។
០៤.បញ្ញវន្តវាគ្មិនត្រូវគេប្រលៃ.................កងទ័ពមន្ត្រីបណ្ឌិតសភា
សុទ្ធជាគ្រឹះស្ថាននៃជាតិខេមរា...........គេផ្ដាច់សង្ខារឫសកែវព្រលឹងខ្មែរ៕
vendredi 17 avril 2009
Inscription à :
Publier les commentaires (Atom)
Aucun commentaire:
Enregistrer un commentaire