vendredi 17 avril 2009

បុផ្ផាថ្នល់ដាច់

០១.គន់មើលជើងមេឃឆ្ងាយសន្លឹម....អូនអស់សង្ឃឹមរងចាំប្រុសថ្លៃ
ហេតុអីប្រុសបងបោះបងចោលស្រី...........ឬបងមានថ្មីបាត់់ដំណឹងឈឹង។
០២.អូនជាបុផ្ផានៅស្រុកថ្នល់ដាច់..តែងខ្លួនស្អាតស្រេចចាំជួបប្រុសព្រលឹង
បងជាបុរសព្រែកកំពង់ខ្ទឹង...............ចាំបាត់ស្ងាត់ឈឹងគ្មានដំណឹងអ្វី។
០៣.អូនស្កាត់រកបងនៅព្រែកកំពង់ខ្ទឹង........ស្រាប់ឮដំណឹងថាយួនអប្រិយ
ចាប់ខ្មែរទាំងហ្វូងចងជាប់ជើងដៃ.............មានប្រុសពិសីថ្លៃជាប់ផងដែរ។
០៤.អូនសែនចុកចាប់់ឮដំណឹងហើយ...ទុក្ខជាប់ឥតស្បើយគិតដល់ប្រុសស្នេហ៍
និងខ្មែរឯទៀតត្រូវពួកយួនវេ...........ចងច្រានពួកគេធ្លាក់ទឹកកំពង់ព្រែក៕

Aucun commentaire:

Enregistrer un commentaire