samedi 18 avril 2009

ប្រែជាឥតន័យ

០១.មេបាខាងបងចូលដណ្ដឹងអូន...............លើកក្បួនជំនូនជូនដល់មេបា
គាត់ព្រមឱយយើងរៀបអាពាហ៍ពិពាហ៍.................រងចាំវេលាសិរីសួស្ដី។
០២.អនិច្ចាររដ្ឋបាលយួនចេញបញ្ជា......ឱយខ្មែរគ្រប់គ្នានៅកំពង់ឫស្សី
ចុះចេញពីផ្ទះលះបង់ទឹកដី.................ខ្មមែរក្រាញយួនវ៉ៃធ្វើទារុណកម្ម។
០៣.យើងរង់ចាំថ្ងៃអាពាហ៍ពិពាហ៍..............ឥល៉ូវប្រែជាព្រាត់ប្រាស់រងកម្ម
ដោយយួនបានធ្វើអាណានិគមកម្ម....ខ្មែរក្រោមចងចាំប្រវត្តិខ្លោចផ្សា។
០៤.សេចក្ដីសង្ឃឹមប្រែជាឥតន័យ..............បាត់ជាតិបុរីវប្បធម៌សាសនា
បាត់គេហដ្ឋានដីស្រែចំការ.............ព្រាត់ប្រាស់សង្សារគ្រួសារញាតិមិត្ត៕

Aucun commentaire:

Enregistrer un commentaire