vendredi 17 avril 2009

ជួយយើងជួយ និង ព្រួយអឺយព្រួយ

-ជួយយើងជួយ
០១.ជួយយើងជួយ..ជួយខ្មែរប្រុសស្រី..យើងម្ចាស់ដីត្រូវតវ៉ា
រំដោះទឹកដីជាតិសាសនា...កេរ្តិ៍ដូនតា........យើងត្រូវខំ។
០២.ខ្មែរក្រោមក្រោកឡើងប្រឆាំង..តតាំងពួកអាណានិគម..ទ្រនំក្រៀមក្រំ
កុំសម្ងំ....ជួយឧបត្ថម្ភលុះជោគជ័យ។
០៣.ជួយយើងជួយ...ជួយខ្មែរប្រុសស្រី...ទាមទារសិទ្ធសេរី
ដីដូនតា...លុះត្រាជោគជ័យ..ខ្មែរព្រួតដៃមិនសោះសូន្យ
ក្រោកឡើងប្រឆាំងយួន.........ឱយផុតពីយួនូបនិយកម្ម៕

-ព្រួយអឺយព្រួយ
០១.ព្រួយអឺយព្រួយ....ព្រួយនឹងទឹកដី...ប្រពៃណីជាតិសាសនា
ត្រូវយួនសាមាន្យតាមផ្ដន្ទា...គ្រប់វេលា.....ភ័យបារម្ភ។
០២.ខ្មែរក្រោមស្រីប្រុសដឹងសាវតា.បាត់ខេមរាជាតិសាសន៍រលំ.ទុក្ខធំក្រៀមក្រំ
រឿងជាតិធំ....ជួយឧបត្ថម្ភខ្មែរប្រុសស្រី។
០៣.ព្រួយអឺយព្រួយ...ព្រួយនឹងទឹកដី....ឃើញរាល់ថ្ងៃយួនប្រុសស្រី
ចូលដីខ្មែរ......នៅពេញបុរី......ខ្មែរប្រុសស្រីនឹងសោះសូន្យ
ខ្មែរម្ចាស់ដីនៅក្រោមយួន.......ខ្មែរភ្លេចខ្លួនរស់រងកម្ម៕

Aucun commentaire:

Enregistrer un commentaire