០១.បុផ្ផាថ្នល់ដាច់ត្រាច់ចាំប្រុសស្នេហ៍......ណាត់ជួបមាសេមព្រែកកំពង់ខ្ទឹង
ក្រោមវាយោរំភើយអើយនៅរំពឹង.......ចាំជួបព្រលឹងមាសស្នេហ៍ប្រុសស្ងួន។
០២.ចាំបាត់ស្ងាត់សូន្យគ្មានឮដំណឹង..........ប្រហែលបងខឹងជាមួយរូបអូន
ឬបងមានថ្មីបានជាប្រុសស្ងួន...............មិនមកជួបអូនដូចពាក្យសន្យា។
០៣.ចាំបាត់យូរពេកអូនស្កាត់រកបង..ស្រាប់ឃើញនួនល្អងអូនសែនខ្លោចផ្សា
ដៃជាប់ចំណងរយោងតគ្នា............យួនស្រែកខ្ញៀវខ្ញាវ៉ៃទាត់ធាក់ផង។
០៤.អូនសែនចុកចាប់ឃើញទុក្ខវេទនា...........ដែលពួកយួនវាព្រួតគ្នាសំពង
បណ្ដើររូបបងនិងខ្មែរទាំងហ្វូង............ដៃជាប់ចំណងច្រានទម្លាក់ព្រែក៕
samedi 18 avril 2009
Inscription à :
Publier les commentaires (Atom)
Aucun commentaire:
Enregistrer un commentaire