vendredi 17 avril 2009

ឆ្នាំដប់ប្រាំបួនរយចិតប្រាំបី

០១.ឆ្នាំដប់ប្រាំបួនរយចិតប្រាំបី....ខ្មែរក្រោមប្រុសស្រីនៅខេត្តមាត់ជ្រូក
ត្រូវយួនជិះជាន់ធ្វើបាបទុក្ខសោក.......រួចហើយប្លន់យកផ្ទះស្រែចំការ។
០២.យួនចេញបញ្ជាជន្លៀសរាស្ត្រខ្មែរ..ឱយចេញពីគេហដ្ឋានគ្រប់គ្នា
សូម្បីសង្ឃខ្មែរក្នុងវត្តនានា..........ក៏ពួកយួនវាជន្លៀសចេញដែរ។
០៣.យួនយកវត្តខ្មែរធ្វើជាមូលដ្ឋាន........សំរាប់ទាហានកងទ័ពយួនវេ
នេះជាចក្រពត្តិដើរជិះជាន់គេ............ប្លន់សម្លាប់ខ្មែរពង្រីកទឹកដី។
០៤.ខ្មែរបាត់បង់ផ្ទះដីស្រែចំការ........ព្រាត់ប្រាស់គ្រួសាររហូតសព្វថ្ងៃ
រស់នៅវេទនាគ្រាំគ្រាហឫទ័យ.....ខ្មែរជាម្ចាស់ដីក្លាយជាបញ្ញើក្អែក៕

Aucun commentaire:

Enregistrer un commentaire